![ជឿអូនចុះ (2022 Remastered)](https://source.boomplaymusic.com/group10/M00/11/17/6c4580f75a5f403590a621de1c495a59_464_464.jpg)
ជឿអូនចុះ (2022 Remastered) Lyrics
- Genre:World Music/Folklore
- Year of Release:2021
Lyrics
អូនគេងញញឹម នឹងជីវិតថ្មី
គឺជាជោគជ័យ ប្រណីដល់ខ្ញុំ
បានបងផ្ដេកផ្ដិត ស្និទ្ធលើបន្ទំ
ឱ! ម្ចាស់ចិត្តខ្ញុំ កុំបំភ្លេចស្រី
សូរភ្លៀងសូរផ្គរ បន្ទរគ្រាំគ្រេង
ថ្នមចិត្តឱ្យគេង កណ្ដាលរាត្រី
អូនផុតកង្វល់ នៅក្នុងលោកិយ
ក្ដាប់យកស្នេហ៍ថ្មី ទុកក្នុងឱរា
ជឿចិត្តអូនចុះណាបង អូនគ្មានបំណងក្បត់ចិន្ដា
កុំបីប្រុសថ្លៃ មានចិត្តសង្កា
អូនស្នេហាហ៊ឺម! តែប្រុសបងហ៊ឺម! បងមួយទេ
ទោះមេឃរលំ ព្រៃភ្នំវិនាស
ចិត្តអូនមិនផ្លាស់ ក្រឡាស់គេចកែ
រស់ទាំងសង្ឃឹម នៅក្រោមម្លប់ស្នេហ៍
នេះជាបុព្វេ នៃយើងទាំងពីរ
ទោះមេឃរលំ ព្រៃភ្នំវិនាស
ចិត្តអូនមិនផ្លាស់ ក្រឡាស់គេចកែ
រស់ទាំងសង្ឃឹម នៅក្រោមម្លប់ស្នេហ៍
នេះជាបុព្វេ នៃយើងទាំងពីរ