មិនឱ្យអូនព្រួយម្តេចបាន (Remastered) ft. Huoy Meas Lyrics
- Genre:Acoustic
- Year of Release:2022
Lyrics
ធម្មជាតិអឺយ! អ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិដូចខ្ញុំដែរ
ចំណែកខ្ញុំព្រួយព្រោះស្នេហ៍ ខ្លាចតែចិត្តគេដាច់អាល័យ
ស្នេហ៍ឃ្លាតឆ្ងាយ ឆ្ងាយពីប្រាណខានជួបភក្ត្រ តើឱ្យរំពឹងអ្នកណា?
បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្ដា
ទៅបម្រើជាតិនិងសាសនា សូមតាំងចិន្ដាណាពិសី
កុំព្រួយអ្វីប្ដីមកវិញមកមិនខាន កល្យាណចាំទទួលបង
ខ្លួនអូនជាស្រី សេចក្ដីរឭក នឹកប្ដីធ្លាប់បីត្រកង
តែអូនមិនអាចឃាត់ឃាំងបង
នេះម្ដង មិនឱ្យអូនព្រួយម្ដេចបាន?
ញញឹមទៅថ្លៃ ដើម្បីទុកជារស្មីក្ដីសុខសាន្ត
បងឃ្លាតទៅ ចិត្តនៅនឹងកល្យាណ
ភ្លេចមិនបាន មិនបានទេអូន
អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន
សូមបងប្រយ័ត្នថែខ្លួន អូនបែរបន់ឱ្យបង
ឆាប់បានវិលត្រឡប់មកផ្ទះវិញ មករួមក្ដីស្នេហា
កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា
បងសូមស្បថសច្ចា សូមឱ្យលោកាធ្វើសាក្សី
ថាស្នេហ៍ ស្នេហ៍ភក្ដីតែស្រីស្រស់ លុះអស់សង្ខារ