កណ្ឌៀវខាំដៃ (Remastered) ft. Ros Sereysothea Lyrics
- Genre:World Music/Folklore
- Year of Release:2022
Lyrics
បងមើលឯជើង ផ្សែងភ្លើងណាថ្លៃអើយ! ខ្មួលខ្មាញ់
បងមើលឯជើង ផ្សែងភ្លើងណាថ្លៃអើយ! ខ្មួលខ្មាញ់
ប្រុសតូចសម្លាញ់ ប្រុសអឺយ! ប្រុសតូចសម្លាញ់ អឺយ! ច្រូតស្រូវតែឯង
ច្រូតយូរៗទៅ គ្មានគេណាថ្លៃអើយ! បន្លែង
ច្រូតយូរៗទៅ គ្មានគេណាថ្លៃអើយ! បន្លែង
ច្រូតស្រូវតែឯង បងអឺយ! ច្រូតស្រូវតែឯង អឺយ! កណ្ដៀវវាខាំដៃ
អូនមើលឯលិច ស្លឹកព្រិចណាអូនអើយ! ដុះហែ
អូនមើលឯលិច ស្លឹកព្រិចណាអូនអើយ! ដុះហែ
កូនចាមកាត់ខ្មែរ អូនអើយ! កូនចាមកាត់ខ្មែរ
អឺយ! កូនចិនលាយថៃ
បងសូមច្រូតក្បែរ លុះត្រាណាតែជីវិតក្ស័យ
បងសូមច្រូតក្បែរ លុះត្រាណាតែជីវិតក្ស័យ
អូនកុំដោះដៃ អូនអើយ! អូនកុំដោះដៃ
បងជួយច្រូតស្រីលុះក្ស័យសង្ខារ
បងមើលឯជើង ផ្សែងភ្លើងណាថ្លៃអើយ! ខ្មួលខ្មាញ់
បងមើលឯជើង ផ្សែងភ្លើងណាថ្លៃអើយ! ខ្មួលខ្មាញ់
ប្រុសតូចសម្លាញ់ ប្រុសអឺយ! ប្រុសតូចសម្លាញ់
អឺយ! ច្រូតស្រូវតែឯង
ច្រូតយូរៗទៅ គ្មានគេណាថ្លៃអើយ! បន្លែង
ច្រូតយូរៗទៅ គ្មានគេណាថ្លៃអើយ! បន្លែង
ច្រូតស្រូវតែឯង បងអឺយ! ច្រូតស្រូវតែឯង
អឺយ! កណ្ដៀវវាខាំដៃ
អូនមើលឯលិច ស្លឹកព្រិចណាអូនអើយ! ដុះហែ
អូនមើលឯលិច ស្លឹកព្រិចណាអូនអើយ! ដុះហែ
កូនចាមកាត់ខ្មែរ អូនអើយ! កូនចាមកាត់ខ្មែរ
អឺយ! កូនចិនលាយថៃ
បងសូមច្រូតក្បែរ លុះត្រាណាតែជីវិតក្ស័យ
បងសូមច្រូតក្បែរ លុះត្រាណាតែជីវិតក្ស័យ
អូនកុំដោះដៃ អូនអើយ! អូនកុំដោះដៃ
បងជួយច្រូតស្រីលុះក្ស័យសង្ខារ